មានសត្វរំពេរជាមិត្ត
អស់រយៈពេល១២ឆ្នាំហើយ ដែលសត្វរំពេរមួយក្បាល ឈ្មោះឆឺពី(Chirpy) បានមកលេងបុរសម្នាក់ ជារៀងរាល់ថ្ងៃ បន្ទាប់ពីបុរសនោះបានជួយព្យាបាលជើងរបស់វា ដែលបានបាក់។ កាលនោះ លោកចន(John) បានប្រើនំរបស់ឆ្កែ ដើម្បីទាក់ទាញឆឺពី ឲ្យចូលមកក្បែរគាត់ ហើយបន្ទាប់មក គាត់ក៏បានព្យាបាលវា ឲ្យមានសុខភាពល្អឡើងវិញ។ ឆឺពីរស់នៅ តែក្នុងតំបន់ឆ្នេរអ៊ីនស្តូ នៅខេត្តដេវ៉ុន ប្រទេសអស់គ្លេសប៉ុណ្ណោះ ប៉ុន្តែ នៅចន្លោះខែកញ្ញា និងខែមីនា វា និងលោកចនមិនពិបាករកគ្នាឡើយ ដោយវាហើរតម្រង់ទៅរកគាត់តែម្តង ពេលណាគាត់មកដល់ឆ្នេរ នៅថ្ងៃនីមួយៗ តែវាមិនដែលហើរទៅរកអ្នកផ្សេងឡើយ។ នេះពិតជាទំនាក់ទំនងដែលមិនធម្មតា។
ចំណងទាក់ទងរវាងលោកចន និងឆឺពី បានធ្វើឲ្យខ្ញុំនឹកចាំ អំពីទំនាក់ទំនងមិនធម្មតាមួយទៀត រវាងបុរសម្នាក់ និងសត្វបក្សីមួយប្រភេទ។ ពេលលោកអេលីយ៉ា ដែលជាហោរារបស់ព្រះ បានទទួលបង្គាប់របស់ព្រះ ឲ្យចូលទៅក្នុងវាលរហោស្ថាន ដើម្បី “លាក់ខ្លួនក្នុងជ្រោះកេរីត” ក្នុងអំឡុងពេលដែលមានគ្រោះរាំងស្ងួត។ ព្រះជាម្ចាស់បានប្រាប់គាត់ឲ្យផឹកទឹកជ្រោះ ហើយព្រះអង្គក៏បានចាត់សត្វក្អែកឲ្យពាំអាហារមកឲ្យគាត់(១ពង្សាវតាក្សត្រ ១៧:៣-៤)។ ទោះគាត់ស្ថិតក្នុងកាលៈទេសៈ និងបរិយាកាសពិបាកយ៉ាងណាក្តី ព្រះជាម្ចាស់មិនឲ្យគាត់ខ្វះអាហារ និងទឹកបរិភោគឡើយ។ សត្វក្អែកមិនសមជាអ្នកផ្គត់ផ្គង់អាហារដល់មនុស្សឡើយ ព្រោះតាមធម្មតា វារកចំណីដែលមិនល្អសម្រាប់តែខ្លួនវាប៉ុណ្ណោះ តែពួកវាបាននាំអាហារដ៏សមរម្យ ឲ្យលោកអេលីយ៉ាបរិភោគ។
យើងប្រហែលជាមិនភ្ញាក់ផ្អើលទេ ពេលដែលបានដឹងថា បុរសម្នាក់បានជួយសត្វបក្សីមួយក្បាល ប៉ុន្តែ ពេលដែលយើងដឹងថា សត្វក្អែកតែងពាំនំបុ័ង…
យឺត ដោយមានហេតុផល
ប៉ុស្ទិ៍ទូរទស្សន៍ប៊ីប៊ីសី បានចាក់ផ្សាយកម្មវិធីឯកសារសត្វមួយ ក្រោមចំណងជើងថាជីវិតរបស់ថានិកសត្វ ដែលក្នុងនោះ លោកដេវីឌ អាថេនប៉ូរូក(David Attenborough) ដែលជាពិធីករ បានឡើងដើមឈើមួយដើម ដើម្បីទស្សនាសត្វអាញីមួយប្រភេទ តាមរបៀបដែលគួរឲ្យអស់សំណើច។ គាត់បាននៅចំពោះមុខសត្វនោះ ដែលផ្លាស់ទីយឺតជាងគេ នៅក្នុងពិភពលោក ហើយជើងនីមួយៗមានម្រាមតែបីប៉ុណ្ណោះ។ ពេលនោះ គាត់ក៏ជំរាបសួរវា ដោយនិយាយថា “ប៊ូ!” ដោយសារវាមិនឆ្លើយតបអ្វីសោះ គាត់ក៏បានពន្យល់ថា អ្នកក៏នឹងផ្លាស់ទីយឺតៗផងដែរ បើសិនជាអ្នកជាសត្វអាញីដែលមានម្រាមបី ដែលរស់នៅ ដោយស៊ីស្លឹកឈើជាអាហារូបត្ថម្ភ ដែលពិបាករំលាយ និងមិនសូវមានជីវជាតិ។
នៅក្នុងប្រវត្តិសាស្រ្តរបស់ប្រជាជនអ៊ីស្រាអែល លោកនេហេមាបានរំឭកយើង អំពីគំរូមួយទៀត និងបានពន្យល់អំពីភាពយឺតមួយបែបទៀត(៩:៩-២១) តែវាមិនគួរឲ្យអស់សំណើចនោះឡើយ។ យោងតាមលោកនេហេមា ព្រះជាម្ចាស់ជាគំរូដ៏ល្អបំផុត នៅក្នុងការគ្រប់គ្រងកំហឹង ដ្បិតព្រះអង្គតែងតែយឺតនឹងខឹង។ លោកនេហេមាបានរំឭក អំពីរបៀបដែលព្រះទ្រង់ថែរក្សារាស្រ្តព្រះអង្គ ដោយបង្គាប់ពួកគេ ឲ្យកាន់តាមក្រឹត្យវិន័យដែលនាំមកនូវជីវិត ដោយទ្រទ្រង់ជីវិតពួកគេ ក្នុងដំណើរចេញពីទឹកដីអេស៊ីព្ទ ហើយប្រទានទឹកដីសន្យាឲ្យពួកគេរស់នៅ(ខ.៩-១៥)។ ទោះពួកអ៊ីស្រាអែលតែងតែបះបោរប្រឆាំងនឹងព្រះអង្គក៏ដោយ(ខ.១៦) ក៏ព្រះអង្គនៅតែមិនឈប់ស្រឡាញ់ពួកគេ។ ត្រង់ចំណុចនេះ លោកនេហេមាបានបកស្រាយថា ព្រះអាទិកររបស់យើង “ទ្រង់ជាព្រះដែលប្រុងនឹងអត់ទោស ទ្រង់ក៏សន្តោស ហើយមេត្តាករុណា ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរសជាបរិបូរ” (ខ.១៧)។ តើមានហេតុផលអ្វីទៀត ដែលព្រះអង្គមានព្រះទ័យអត់ធ្មត់យ៉ាងនេះ ពេលដែលរាស្រ្តរបស់ព្រះអង្គរអ៊ូរទាំ ខ្វះជំនឿ និងមិនទុកចិត្តព្រះអង្គអស់៤០ឆ្នាំ? (ខ.២១)។ គឺដោយសារព្រះជាម្ចាស់មាន…
មូលហេតុ ដែលយើងគួរតែផ្អាកការជួបជុំគ្នា នៅព្រះវិហារមួយរយៈ
ដោយ លោកបណ្ឌិត អ័ឡិច តាំង(Dr Alex Tang)
ហេតុអ្វីបានជាគ្រីស្ទបរិស័ទគួរតែផ្អាកការជួបជុំគ្នា នៅព្រះវិហារ ក្នុងអំឡុងពេលនៃការរាលដាល នៃមេរោគ COVID-១៩ ទូទាំងពិភពលោក? តើដោយសារយើងខ្វះការទុកចិត្តលើការការពាររបស់ព្រះជាម្ចាស់ឬ? ក្នុងបទគម្ពីរទំនុកដំកើង ៩១:៥-៦ តើព្រះជាម្ចាស់មិនបានសន្យាទេឬថា ទ្រង់នឹងការពារយើង បានជាយើងមិនត្រូវ “មិនភ័យខ្លាចអ្វីឡើយ ទោះទាំងសេចក្តីស្ញែងខ្លាចនៅពេលយប់……
មានអំណរ នៅក្នុងការអាន
ស៊ុនដូគូ គឺជាពាក្យជាភាសាជប៉ុន ដែលខ្ញុំតែងតែត្រូវការជានិច្ច។ គេប្រើពាក្យនេះ សំដៅទៅលើសៀវភៅមួយជង់នៅលើតុ នៅចំហៀងគ្រែ ដែលកំពុងរង់ចាំឲ្យគេអាន។ សៀវភៅផ្តល់ឲ្យនូវសក្តានុពល សម្រាប់ការរៀនសូត្រ ឬគេចចេញ ទៅរកពេលវេលា ឬទីកន្លែងផ្សេង ហើយខ្ញុំចង់បានភាពសប្បាយរីករាយ និងចំណេះដឹង ដែលមានក្នុងទំព័រសៀវភៅទាំងនោះ។ ដូចនេះ ខ្ញុំនៅតែមានសៀវភៅមួយជង់នោះ នៅក្បែរគ្រែគេងរបស់ខ្ញុំជានិច្ច។
រឿងនេះបានធ្វើខ្ញុំនឹកចាំថា យើងអាចរកឃើញក្តីអំណរ និងជំនួយដ៏ពិត នៅក្នុងសៀវភៅដែលល្អបំផុត គឺព្រះគម្ពីរប៊ីប។ ជាក់ស្តែង ខ្ញុំបានទទួលការលើកទឹកចិត្ត ឲ្យមុជខ្លួនចូលឲ្យជ្រៅ ទៅក្នុងព្រះគម្ពីរ ពេលដែលខ្ញុំអានសេចក្តីបង្គាប់របស់ព្រះអម្ចាស់ សម្រាប់លោកយ៉ូស្វេ ដែលជាអ្នកដឹកនាំថ្មីរបស់ពួកអ៊ីស្រាអែល ដែលព្រះអង្គបានចាត់តាំងឲ្យដឹកនាំពួកគេ ចូលក្នុងទឹកដីសន្យា(យ៉ូស្វេ ១:៨)។
ព្រះជាម្ចាស់ជ្រាបថា លោកយ៉ូស្វេនឹងជួបប្រទះការលំបាកនៅពេលខាងមុខ ដូចនេះ ព្រះអង្គក៏បានមានបន្ទូលធានាចំពោះគាត់ថា ព្រះអង្គនឹងគង់នៅជាមួយគាត់ជានិច្ច(ខ.៥)។ ព្រះអង្គនឹងជួយគាត់តាមមធ្យោបាយជាច្រើន ហើយក៏តាមរយៈការស្តាប់បង្គាប់ ដែលគាត់មានចំពោះព្រះអង្គផងដែរ។ ដូចនេះ ព្រះអង្គក៏បានបង្គាប់គាត់ថា “កុំឲ្យគម្ពីរក្រឹត្យវិន័យនេះភ្លេចបាត់ពីមាត់ឯងឡើយ គឺត្រូវឲ្យនឹកជញ្ជឹងទាំងយប់ទាំងថ្ងៃវិញ”(ខ.៨)។ ទោះលោកយ៉ូស្វេមានព្រះគម្ពីរក្រឹត្យវិន័យក៏ដោយ ក៏គាត់នៅតែចាំបាច់ត្រូវសិក្សាស្វែងយល់ព្រះគម្ពីរនោះ ជាទៀងទាត់ ដើម្បីទទួលបាននូវចំណេះដឹង និងដឹងថាព្រះអង្គជានរណា ហើយមានព្រះទ័យយ៉ាងណាសម្រាប់រាស្រ្តព្រះអង្គ។
តើអ្នកត្រូវការការបង្រៀន សេចក្តីពិត ឬការលើកទឹកចិត្ត នៅថ្ងៃនេះទេ? សូមយើងចំណាយពេលអានព្រះគម្ពីរ ហើយស្តាប់បង្គាប់ ព្រមទាំងចម្រើនឡើង ដើម្បីឲ្យយើងអាចយល់ច្បាស់ និងចងចាំ…
រង់ចាំការកាត់ទោសប្រហារជីវិត
កាលពីឆ្នាំ ១៩៨៥ លោកអាន់ថូនី រេយ ហ៊ីនតុន(Anthony Ray Hinton) ត្រូវបានគេចោទប្រកាន់ថា បានសម្លាប់អ្នកគ្រប់គ្រងភោជនីយដ្ឋានពីរនាក់។ គេបានប្រឌិតរឿងនោះ ដើម្បីទម្លាក់កំហុសមកលើគាត់ ព្រោះគាត់ស្ថិតនៅចម្ងាយជាច្រើនគីឡូម៉ែត្រ ពីកន្លែងកើតហេតុ ពេលដែលឃាតកម្មនោះកើតឡើង ប៉ុន្តែ គេបានចោទថា គាត់ជាអ្នកប្រព្រឹត្ត ហើយក៏បានកាត់ទោសប្រហារជីវិតគាត់។ នៅក្នុងកន្លែងជំនុំជម្រះក្តី លោករេយបានអត់ឱនទោសឲ្យអ្នកដែលបានប្រឌិតរឿងនេះឡើង ហើយគាត់និយាយទៀតថា គាត់នៅតែមានក្តីអំណរ ទោះគាត់ទទួលរងភាពអយុត្តិធម៌យ៉ាងណាក៏ដោយ។ គាត់ប្រាប់គេថា “ពេលខ្ញុំស្លាប់ទៅ ខ្ញុំនឹងបានទៅនៅនគរស្ថានសួគ៌។ ចុះចំណែកអ្នករាល់គ្នាវិញ តើអ្នករាល់គ្នានឹងទៅទីណា?
ការរស់នៅ ក្នុងការរង់ចាំការកាត់ទោសប្រហារជីវិត នាំឲ្យលោករេយមានការពិបាក។ ភ្លើងអំពូលក្នុងពន្ធធនាគារញាក់ ពេលដែលគេប្រើកៅអីអគ្គីសនីដើម្បីប្រហារជីវិតអ្នកទោសដទៃទៀត គឺជាការរំឭកដ៏សោកសៅ អំពីរឿងដែលគាត់នឹងជួបនៅពេលខាងមុខ។ គេក៏បានប្រើម៉ាស៊ីន ដើម្បីធ្វើតេស្តឲ្យដឹងថា លោករេយនិយាយកុហកមែនឬអត់។គាត់ក៏បានជាប់តេស្តនោះ តែគេនៅតែមិនយកលទ្ធផលនៃការធ្វើតេស្តនោះជាការដដែល។ រឿងនេះស្ថិតក្នុងចំណោមរឿងអយុត្តិធម៌ជាច្រើន ដែលគាត់បានជួប ពេលកាត់ក្តីឡើងវិញ។
ទីបំផុត ក្នុងឆ្នាំ២០១៥ នៅថ្ងៃសុក្រមុនថ្ងៃបុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ តុលាការកំពូលក៏បានលុបចោលសាលក្រមដ៏អយុត្តិធម៌នោះ។ គាត់ស្ថិតក្នុងការរង់ចាំការកាត់ទោសប្រហារជីវិត ជិត៣០ឆ្នាំហើយ។ ការរស់នៅរបស់គាត់ គឺជាទីបន្ទាល់ដែលបានបង្ហាញថា ព្រះជាម្ចាស់ពិតជាមានមែន។ ដោយសារជំនឿដែលគាត់មានចំពោះព្រះយេស៊ូវ គាត់នៅតែមានក្តីសង្ឃឹម ទោះមានការលំបាកយ៉ាងណាក៏ដោយ(១ពេត្រុស ១:៣-៥) ហើយក៏បានពិសោធន៍នឹងក្តីអំណរដ៏អស្ចារ្យ នៅចំពោះមុខនៃភាពអយុត្តិធម៌(ខ.៨)។ បន្ទាប់ពីលោករេយត្រូវបានគេដោះលែងឲ្យមានសេរីភាព គាត់ក៏បានមានប្រសាសន៍ថា “គេមិនអាចដកក្តីអំណររបស់ខ្ញុំចេញបានឡើយ…
ព្រះអង្គជ្រាប មុនពេលអ្នកទូលសូម
លោករ៉ូបឺត(Robert) និងអ្នកស្រីខូលីន(Colleen) បានរស់នៅជាប្តីប្រពន្ធ យ៉ាងសុខសាន្តអស់ជាច្រើនទសវត្សរ៍មកហើយ។ ខ្ញុំពិតជាចូលចិត្តមើលមិត្តភក្តិទាំងពីរនាក់នេះទំនាក់ទំនងគ្នា។ ខ្ញុំឃើញពួកគេហុចបឺរឲ្យគ្នា ក្នុងពេលអាហារពេលល្ងាច ទាំងមុនពេលដែលពួកគេណាម្នាក់សុំបឺរនោះ។ ពួកគេក៏បានចាក់ទឹកចូលកែវឲ្យគ្នា ចំពេលដែលគូរស្នេហ៍របស់ខ្លួនត្រូវការទឹក។ ពេលពួកគេនិយាយរឿង ពួកគេក៏បានជួយបញ្ចប់ឃ្លាប្រយោគឲ្យគ្នាទៀត។ ជួនកាល ពួកគេហាក់ដូចជាដឹងថា ស្វាមីឬភរិយាខ្លួនកំពុងគិតពីអ្វី។
យើងអាចមានការកម្សាន្តចិត្ត ដោយដឹងថា ព្រះជាម្ចាស់ជ្រាប ហើយយកព្រះទ័យទុកដាក់ចំពោះយើង លើសលទ្ធភាពដែលមនុស្សអាចស្គាល់ និងយកចិត្តទុកដាក់ចំពោះយើង។ ពេលដែលហោរាអេសាយពិពណ៌នា អំពីទំនាក់ទំនងដែលព្រះជាម្ចាស់ មានជាមួយរាស្រ្តរបស់ព្រះអង្គ នៅក្នុងនគរដែលត្រូវមកដល់ គាត់បាននិយាយថា ព្រះអង្គមានទំនាក់ទំនងដ៏ទន់ភ្លន់ និងជិតស្និទ្ធជាមួយពួកគេ។ គឺដូចដែលព្រះអង្គបានមានបន្ទូលអំពីរាស្រ្តរបស់ព្រះអង្គថា មុនពេលដែលពួកគេអំពាវនាវរកព្រះអង្គ នោះព្រះអង្គក៏បានឆ្លើយតបរួចទៅហើយ ហើយកាលដែលពួកគេកំពុងតែនិយាយ នោះព្រះអង្គក៏ជ្រាបថា ពួកគេនឹងនិយាយពីអ្វី(អេសាយ ៦៥:២៤)។
ប៉ុន្តែ តើធ្វើដូចម្តេចឲ្យយើងអាចដឹងថា នេះជាការពិតមែន? មានការជាច្រើន ដែលខ្ញុំបានអធិស្ឋានទូលសូមអស់ជាច្រើនឆ្នាំ តែមិនបានទទួលការឆ្លើយតប។ តែខ្ញុំជឿថា ពេលណាយើងមានការលូតលាស់ នៅក្នុងការប្រកបស្និទ្ធស្នាលជាមួយព្រះ ដោយមានចិត្តដែលស្របនឹងព្រះទ័យព្រះអង្គ នោះយើងអាចរៀនទុកចិត្តថា ព្រះអង្គនឹងឆ្លើយតបតាមពេលវេលា និងព្រះទ័យរបស់ព្រះអង្គ។ ពេលនោះ យើងអាចចាប់ផ្តើមមានសេចក្តីប្រាថ្នា ដែលត្រូវតាមបំណងព្រះទ័យទ្រង់។ ពេលយើងអធិស្ឋាន យើងអាចទូលសូមនូវសេចក្តី ដែលបានពិពណ៌នា ក្នុងបទគម្ពីរអេសាយ ជំពូក៦៥ ដែលមានដូចជា : ចុងបញ្ចប់នៃការសោកសង្រេង(ខ.១៩) គ្រួសារដ៏សុខសាន្ត…
ទម្លាប់ទី៧
ការទទួលយកអំណាចនៃព្រះគម្ពីរ
ការចោទសួរអំពីអំណាចនៃព្រះគម្ពីរ ស្ថិតក្នុងចំណោម ការចោទសួរដែលមានការជជែកវែកញែកច្រើនបំផុត និងមានប្រវត្តិយូរលង់ជាងគេ របស់មនុស្សជាតិ។ អំណាចនៃព្រះគម្ពីរ ក៏ស្ថិតនៅក្នុងចំណោមរឿងដ៏សំខាន់បំផុត ដែលយើងត្រូវពិចារណានៅថ្ងៃនេះ។ មនុស្សច្រើនតែបង្ហាញចេញនូវលក្ខណៈខាងវិញ្ញាណរបស់ខ្លួន តាមរយៈអត្តចរិតដែលពួកគេមាន ចំពោះព្រះគម្ពីរ។
ប៉ុន្មានឆ្នាំមុន ខ្ញុំមានឱកាសជួបជាមួយអ្នកបម្រើព្រះប្រហែល១២នាក់ នៅជិតទីក្រុងមួយ ដែលខ្ញុំបានចូលរួម ក្នុងការធ្វើយុទ្ធនាការផ្សាយដំណឹងល្អ។ បើខ្ញុំនិយាយថា ខ្ញុំមានការភ្ញាក់ផ្អើល ចំពោះការពិភាក្សារបស់ពួកយើង វាដូចជាលើសបន្តិច…
ទម្លាប់ទី៦
ការប្រកបជាមួយព្រះ
កាលពីប៉ុន្មានឆ្នាំមុន នៅប្រទេសអង់គ្លេស មានវេជ្ជបណ្ឌិតម្នាក់ បានជួបស្រ្តីចំណាស់ម្នាក់ដែលជាគ្រីស្ទបរិស័ទ។ គាត់បានសួរស្រ្តីនោះថា “បើខ្ញុំទូលសូមឲ្យព្រះប្រទានខ្ញុំលុយ៥ផោន តើខ្ញុំនឹងទទួលបានលុយនោះទេ?
ស្រ្តីនោះបានឆ្លើយ ដោយសួរទៅវិញថា “ប្រសិនបើគេណែនាំអ្នកឲ្យ ជួបព្រះអង្គម្ចាស់នៃប្រទេសវែល តើអ្នកនឹងទូលសូមលុយពីទ្រង់ នៅពេលនោះ ភ្លាមៗតែម្តងទេ?”
វេជ្ជបណ្ឌិតនោះក៏ឆ្លើយថា “ទេ ខ្ញុំមិនទាន់សុំទេ ទាល់តែស្គាល់ទ្រង់ ឲ្យបានច្បាស់សិន” ។…
ជំនាញដ៏អស្ចារ្យ
អ្នកដឹកនាំក្រុមចម្រៀងមហាវិទ្យាល័យរបស់យើងបានដឹកនាំក្រុម និងបានប្រគុំបទចម្រៀងជាមួយយើង ដោយលេងព្យាណូ។ គាត់បានថ្លឹងថ្លែងការទទួលខុសត្រូវទាំងនេះ យ៉ាងប៉ិនប្រសប់។ ពេលដែលការប្រគុំតន្រ្តីមួយបានបញ្ចប់ មើលទៅគាត់ដូចជាមានភាពហត់នឿយណាស់ ដូចនេះ ខ្ញុំក៏បានសួរសុខទុក្ខគាត់។ គាត់ក៏បានឆ្លើយតបថា គាត់មិនដែលបានធ្វើដូចនេះពីមុនមកទេ។ បន្ទាប់មកគាត់ក៏បានរៀបរាប់ថា គាត់ពិបាកលេងព្យាណូនោះឲ្យត្រូវតុង ហេតុនេះហើយ ក្នុងការប្រគុំតន្រ្តីនេះទាំងមូល គាត់បានលេងព្យាណូនេះ ដោយប្រើឃីពីផ្សេងគ្នា ដោយដៃម្ខាងលេងឃីមួយ ហើយដៃម្ខាង លេងឃីមួយទៀត។ ខ្ញុំមានការស្ញើចសរសើរ ចំពោះជំនាញដែលគួរឲ្យភ្ញាក់ផ្អើលរបស់គាត់ ហើយខ្ញុំក៏ស្ងប់ស្ងែងចំពោះព្រះជាម្ចាស់ ដែលបានបង្កើតមនុស្ស ឲ្យមានសមត្ថភាពដូចនេះ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីស្តេចដាវីឌដែលបានបង្ហាញចេញនូវព្រះទ័យស្ងប់ស្ងែងលើសនេះទៀត ចំពោះព្រះជាម្ចាស់ ដោយបន្លើសំឡេងឡើងថា “ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ ឯស្នាដៃនៃទ្រង់ ក៏សុទ្ធតែអស្ចារ្យទាំងអស់ ព្រលឹងទូលបង្គំក៏ដឹងច្បាស់ហើយ(ទំនុកដំកើង ១៣៩:១៤)។ ទោះយើងមានភាពស្ងប់ស្ងែងចំពោះសមត្ថភាពរបស់មនុស្ស ឬភាពអស្ចារ្យនៃធម្មជាតិក្តី សូមយើងចាំថា ភាពអស្ចារ្យនៃស្នាព្រះហស្តរបស់ព្រះ សុទ្ធតែបាននាំយើងឲ្យងាកទៅរកព្រះអង្គ ដែលជាព្រះអាទិកររបស់យើង។
ថ្ងៃណាមួយ ពេលណាយើងបានចូលក្នុងព្រះវត្តមានព្រះ ក្នុងនគរស្ថានសួគ៌ យើងនឹងបានឃើញមនុស្សគ្រប់ជំនាន់ថ្វាយបង្គំព្រះអង្គ ដោយពោលឡើងថា “ឱព្រះអម្ចាស់ ជាព្រះនៃយើងរាល់គ្នាអើយ ទ្រង់គួរនឹងទទួលសិរីល្អ កិត្តិនាម និងព្រះចេស្តា ដ្បិតទ្រង់បានបង្កើតរបស់សព្វសារពើមក ហើយគឺដោយបំណងព្រះហឫទ័យទ្រង់ហើយ ដែលរបស់ទាំងនោះបានកើតមក ហើយមាននៅផង”(វិវរណៈ ៤:១១)។ ជំនាញដ៏អស្ចារ្យដែលព្រះជាម្ចាស់ប្រទានយើង និងសម្រស់ដ៏អស្ចារ្យទាំងឡាយ ដែលព្រះអង្គបានបង្កើត…